April 13, 2025 03:45:40 PM Menu
 
affiliate_link

គេហទំព័រ WAMPSERVER
តើអ្នកដឹងទេថាលោកអ្នកអាចដំឡើង WordPress ក្នុងកុំព្យូទ័ររបស់អ្នកសំរាប់ការសិក្សារនិងធ្វើតែសឬ ការរចនាគេហទំព័រ។ ដំណើរការក្នុងការដំឡើងនេះមានឈ្មោះថា ការដំឡើង localhost ។ ជាទូទៅអ្នករចនាគេហទំព័រ​ និងអ្នកបង្កើតកម្មវិធី plugin សំរាប់ប្រើក្នុង WordPress តែងតែតំឡើង WordPress ក្នុង localhost server ដើម្បីធ្វើការតែសលើដំណើរការកម្មវិធីមុខពេលដាក់លក់ក្នុងទីផ្សារ។ សំរាប់អ្នកជំនាញធន់មធ្យម ក៏អាចប្រើប្រាស់វិធីនេះដើម្បីធ្វើការកែប្រែនូវគេហទំព័រ និងតែស plugin មុនពេលបង្ហោះវាក្នុង web hosting សំរាប់អតិថិជន។ ក្នុងអត្ថបទនេះ យើងបង្ហាញអំពីវិធីដំឡើង WordPress ក្នុងកុំព្យូទ័រផ្ទាល់ខ្លួនដោយប្រើប្រាស់កម្មវិធី WAMP

សំគាល់៖

localhost: គេហទំព័រដែលយើញបង្ហោះក្នុង server ប្រភេទនេះ នឹងមើលឃើញតែយើងម្នាក់គត់។
Web host: គេហទំព័រដែលយើញបង្ហោះក្នុង server ប្រភេទនេះ នឹងមើលឃើញសំរាប់អ្នករាល់គ្នា។

តើ WAMP ជាអ្វី?

WAMP ឬ WampServer គឺជាកម្មវិធីរបស់ Apache web server, PHP និង MySQL សំរាប់ដំណើរការលើប្រព័ន្ធដំណើរការ Windows ។ វាមានកម្មវិធីផ្សេងទៀតដែលមានទទួលនាទីដូចកម្មវិធីនេះដែរដូចជា XAMPP ប៉ុន្តែយើងសូមនែនាំអ្នកឲ្យប្រើ WAMP ពីព្រោះវាងាយស្រួលប្រើ និង FREE ។ ចំពោះការដំឡើងកម្មវិធី XAMPP លោកអ្នកអាចមើលតាមរយៈគេហទំព័រនេះ wikihow

ជំហានទី១៖ ការដំឡើង WampServer ក្នុងកុំព្យូទ័រ

មុនដំបូងលោកអ្នកចូលទៅកាន់គេហទំព័រ WamServer ដើម្បីធ្វើការទាញយកនូវកំនែចុងក្រោយ(last version)របស់កម្មវិធីនេះ។ នៅក្នុងគេហទំព័រ WamServer អ្នកនឹងឃើញមានជំរើសក្នុងការទាញយកកម្មវិធីជាច្រើនប្រភេទ(64-bit ឬ 32-bit)។ អ្នកអាចជ្រើសរើសយកមួយដែលត្រូវនឹងប្រភេទប្រព័ន្ធដំណើរការ Windows របស់អ្នក។ 

នៅពេលទាញយកកម្មវិធី WampServer ហើយ លោកអ្នកអាចធ្វើការដំឡើងវាដោយចុចពីរដងលើវា (double click) វានឹងបង្ហាញដូចរូបខាងក្រោម (សូមធ្វើតាមលំដាប់លំដោយពីរូបភាពទី១ដល់ទី៧ ដូចរូបខាងក្រោម)៖

រូបទី១
រូបទី២
រូបទី៣
រូបទី៤
រូបទី៥
រូបទី៦
រូបទី៧
ដំណើរការក្នុងរូបទី៧ WampServer នឹងសួរអំពីទីតាំង default web browser ដែលជាទូទៅវាប្រើ Internet Explorer ប៉ុន្តែអ្នកអាចផ្តូរទៅប្រើ Google Chrome ឬ FireFox បាន។

ជំហានទី២៖ ការដំឡើង DATABASE សំរាប់ WordPress

ក្នុងកម្មវិធី WampServer វាមានកម្មវិធី​ phpMyAdmin ភ្ជាប់រួចជាស្រាចដើម្បីប្រើសំរាប់បង្កើត MySQL databases ដែរយើងត្រូវការប្រើសំរាប់ WordPress ។ ដូចច្នេះសូមធ្វើតាមវិធីខាងក្រោមដើម្បីបង្កើត database​ ៖
រូបភាពទី៨ របៀបចូលទៅកម្មវិធី phpMyAdmin
phpMyAdmin នឹងបង្ហាញក្នុងទំព័រថ្មីមួយក្នុង browser window (ដូចរូបខាងក្រោម)។ ចុចលើពាក្យ Databases
 និងដាក់ឈ្មោះ database ដែលអ្នកចង់បង្កើតហើយចុច Create ។

រូបភាពទី៩ របៀបបង្កើត database ថ្មី


ជំហានទី៣៖ ការដំឡើង WordPress លើប្រព័ន្ធដំណើការ window ជាមួយ WAMP

ដំបូងអ្នកត្រូវទាញយកកម្មវិធី WordPress ពីគេហទំព័រ wordpress.org ជាមុនសិន។ អ្នកនឹងទទួលបានប្រភេទ zip file (.zip) ។ អ្នកត្រូវ extract វាដោយប្រើកម្មវិធី WinRAR-64 (ឬ WinRAR-32) ឬកម្មវិធីណាមួយក៏បានដែលអាចដោះ zip file បាន។ បន្ទាប់មក copy wordpress folder ដើម្បីដាក់ចូលនៅទីតាំង c:\wamp\www ។​អ្នកអាចកែឈ្មោះ wordpress folder ទៅជាឈ្មោះណាក៏បាន ឬឈ្មោះគេហទំព័ររបស់អ្នក។ សំរាប់ការនែនាំក្នុងអត្ថបទនេះ យើងដាក់ឈ្មោះវាថា khmerweb ជាឧទាហរណ៍។ ឥឡូវសូមចូលទៅកាន់៖

http://localhost/khmerweb/

WordPress និងបង្ហាញដូចរូបខាងក្រោម។ សូមធ្វើតាមរូបខាងក្រោមពី ១០ ដល់ ១៧។
រូបភាពទី១០
រូបភាពទី១១
រូបភាពទី១២
រូបភាពទី១៣
រូបភាពទី១៤
រូបភាពទី១៥
រូបភាពទី១៦
រូបភាពទី១៧

បញ្ហាមួយចំនួនរបស់ WAMP

ប្រសិនជាអ្នកប្រើប្រាស់កម្មវិធី Skype ក្នុងពេលជាមួយគ្នានិងកម្មវិធី WampServer កម្មវិធី Skypeរបស់អ្នកនិងមិនដំណើរការដូចធម្មតាទេ។ ដើម្បីដោះស្រាយបញ្ហានេះ សូមចូលទៅកាន់ Tools -->> Options ក្នុងកម្មវិធី Skype និងចុចលើពាក្យ Advanced -->> Connections។​ ដោះ​ check ក្នុងប្រអប់ខាងមុខពាក្យ Use port 80 and 443 as alternatives for incoming connections ដូចរូបខាងក្រោម៖
កម្មវិធី Skype

ការបង្កើតឲ្យមាន Pretty Permalinks ក្នុង WAMP

យើងនិងមិនទទួលបាន Pretty Permalinks ទេបន្ទាប់ពីដំឡើង WampServer រួច។ គ្រប់ URLs ទាំងអស់និងបង្ហាញក្នុងទំរង់ localhost/khmerweb/?p=18 ។ ដូច្នេះអ្នកត្រូវធ្វើតាមគំរូដូចរូបខាងក្រោម៖
ចូលទៅកាន់ Apache --> Apache modules
check លើពាក្យ rewrite_module
ជាចុងក្រោយសូមអរគុណដែលបានចំណាយពេលអានអត្ថបទនេះ។ សង្ឃឹមថាវាមានប្រយោជន៍សំរាប់អ្នករាល់គ្នា។ ប្រសិនជាអ្នកជួបបញ្ហា សូមសរសេរក្នុងប្រអប់ comment ខាងក្រោម។ យើងនិងព្យាយាមដោះស្រាយរាល់ចំងល់របស់អ្នក។ :D

Post a Comment Blogger

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
ទៅផ្នែកខាងលើ