affiliate_link

អ្នកទាំងអស់គ្នាប្រាកដ្តជាបានដឹងនិងស្គាល់យ៉ាងច្បាស់អំពី Facebook ព្រោះវាជាមធ្យោបាយ​ដ៏ប្រសើរបំផុតក្នុងការបង្កើនឲ្យមានអ្នកគាំទ្រច្រើនក្នុងប្លុករបស់អ្នក​ ជាពិសេសការបង្កើតជា Facebookក្រុមដែលមានសមាជិករាប់ម៉ឺននាក់មិនកំណត់។ ប៉ុន្តែវាជាការលំបាកដែលយើងត្រូវ share posts ក្នុងក្រុមនិមួយៗពីព្រោះចំណាយពេលយូ។ ដើម្បីដោះស្រាយនូវបញ្ហានេះយើងនឹងបង្ហាញជូននូវវិធីសាស្ត្រថ្មីងាយៗដែរអនុញ្ញាតឲ្យអ្នកអាច post ក្នុង Facebook groups ច្រើនក្នុងពេលតែមួយ។ 

របៀបប្រកាសលើ Facebook Groups ច្រើនក្នុងពេលតែមួយ៖

  • ជំហានដំបូងអ្នកត្រូវចូលរួមជាសមាជិកក្នុង Facebook groups ឲ្យបានច្រើនតាមតែអាចធ្វើបាន ដោយជ្រើសរើស Facebook group ណាដែលទាក់ទងនឹងប្លុករបស់អ្នកដើម្បីការពារការ block ពីម្ចាស់ក្រុមក្នុងករណី post ខុសប្រធានបទ។  
  • បន្ទាប់ពីបានក្លាយជាសមាជិកហើយ (ដោយមានការទទួលស្គាល់ពីម្ចាស់ក្រុម) អ្នកត្រូវប្រមូល Facebook e-mail addresses នៃក្រុមទាំងនោះ។
  • Facebook group​ ខ្លះបង្ហាញ Facebook e-mail address របស់ពួកគេក្នុងទំព័រព័ត៌មាន និងក្រុមខ្លះមិនបង្ហាញ។ ក៏ប៉ុន្តែបើទោះជាគេមិនបង្ហាញក៏យើងអាចរកឃើញនូវ Facebook e-mail address ទាំងនោះដែរដោយមើលក្នុង browser address bar របស់ក្រុមទាំងនោះដូចរូបខាងក្រោម៖
 https://www.facebook.com/groups/UserName

  • អ្នកត្រូវ Copy username នៃ  Facebook group ហើយដាក់ក្នុងកម្មវិធី notepad ឬ wordpad មួយណាក៏បានដែលអនុញ្ញាតឲ្យសរសេរបាន។ នៅពីក្រោយ username នៃ  Facebook group សូមបន្ថែមពាក្យ @groups.facebook.com​  ដូចក្នុងឧទាហរណ៍ខាងក្រោម៖
 UserName@groups.facebook.com 
  • E-mail address ខាងលើជា Facebook e-mail address របស់​Facebook group មួយ​។ សូមប្រើវិធីនេះដើម្បីប្រមូល Facebook e-mail address នៃក្រុមផ្សេងទៀតឲ្យបានច្រើនដោយដាក់  commas រវាង address និមួយៗដូចរូបខាងក្រោម៖ 
គំរូ Facebook e-mail address ជាក្រុម
  • បន្ទាប់មកចូលទៅកាន់ e-mail address របស់អ្នក (ចំណាំ៖ e-mail address នេះត្រូវតែជា e-mail addressដែលអ្នកប្រើដើម្បីចូលក្នុងគណនី Facebook របស់អ្នក) ហើយបង្កើតការផ្ញើរ E-mail ដោយប្រើប្រាស់ facebook groups e-mails ដែលបានបង្កើតខាងលើ។ ចំណាំ៖ ត្រូវដាក់ facebook groups e-mails​ ក្នុងទីតាំង  BCC .
  • ក្នុងសារនេះអ្នកអាចសរសេអ្វីដែលអ្នកចង់ Post រួចចុចប៊ូតុងផ្ញើរ។
  • អបអរសារទ អ្នកបានធ្វើការប្រកាសលើ Facebook Groups ច្រើនក្នុងពេលតែមួយ។ ដើម្បីដឹងពីលិទ្ធផល សូមចូលទៅកាន់ Facebook Groups ទាំងនោះ អ្នកនឹងបានឃើញការប្រកាសរបស់អ្នក។


សំគាល់ : អ្នកមិនអាចប្រើក្នុងក្រុមដែលអ្នកមិនមែនជាសមាជិកទេ។ ហើយសូមកុំ Post ច្រើនជាងមួយដងក្នុងមួយថ្ងៃ ពីព្រោះអ្នកអាចនឹងត្រូវ block ពីម្ចាស់ Facebook ក្រុមជាមិនខាន។ វិធីសាស្ត្រខាងលើគ្រាន់តែជាការបង្កើតភាពងាយស្រួលក្នុងការ Post ប៉ុណ្ណោះ មិនមានបំណងធ្វើឲ្យមានការរំខានដ៏ Facebook Group ឡើយ។ នេះគឺអាស្រ័យទៅលើចិត្តបរិសុទ្ធរបស់អ្នកប្រើ។

ប្រសិនជាអ្នកមានបញ្ហា សូមបញ្ចេញមតិក្នុងប្រអប់ POST A COMMENT ខាងក្រោម៖ 

Post a Comment Blogger

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
ទៅផ្នែកខាងលើ