របៀបទីមួយ៖
យើងប្រើប្រាស់កម្មវិធី PodSnack ក្នុងការបង្កើតជាអាល់បូមបទចំរៀងដោយឥតគិតថ្លៃ។កម្មវិធីនេះអនុញ្ញាតឲ្យយើងបង្កើតជាអាល់បូមដែលមានបទចំរៀងច្រើនបំផុត ៥ បទនិងក្នុងមួយបទកំរិតរយៈពេលមិនលើសពី ៥ នាទីសំរាប់ការប្រើប្រាស់ឥតគិតថ្លៃ។ កម្មវិធីនេះមានភាពងាយស្រួលនិងអាចយកទៅប្រើលើស្ទើរគ្រប់ប្រភេទ CMS (blogger, wordpress, ...)។
មុនដំបូងយើងត្រូវចុះឈ្មោះជាសមាជិករបស់វេបសាយ PodSnack សិន។ ការចុះឈ្មោះគឺឥតគិតថ្លៃនឹងមានភាពងាយស្រួលដែលយើងអាចប្រើនូវគណនី Facebook បាន។ ដូចរូបខាងក្រោម៖
បន្ទាប់ពីទទួលបានគណនីរួច យើងចុចលើពាក្យថា New Playlist យើងនឹងចូលទៅកាន់ទំព័រដូចរូបខាងក្រោម៖
![]() |
សំរាប់ធ្វើការដាក់បទចំរៀងក្នុងអាល់បូម |
ក្នុងរូបខាងលើ យើងអាចជ្រើសរើសបទចំរៀងចំនួន ៥ បទដែលយើងអាចយកបានតាមរយៈ គណនី Drobox របស់យើង ឬ បទចំរៀងលើប្រព័ន្ធ YouTube ដែលជាវិធីឥតគិតថ្លៃ ។ យើងក៏អាចធ្វើការកែប្រែចំណងជើងបទចំរៀង នឹងដាក់រូបដំណាងផងដែរ។ បន្ទាប់ពីធ្វើការកែរប្រែរួច យើងចុចពាក្យថា NEXT ដែលយើងនឹងចូលទៅទំព័រសំរាប់ជ្រើសរើសរូបរាងអាល់បូម និងការកំណត់មួយចំនួន។
![]() |
ការទាញយកកូដដើម្បីដាក់ក្នុងវេបសាយរបស់យើង |
បន្ទាប់ពីធ្វើការកំណត់រូបរាងអាល់បូមរួច យើងចុចពាក្យថា FINISH យើងនឹងចូលទៅកាន់ទំព័រដូចរូបភាពខាងលើ ដែលជាទំព័រសំរាប់ទាញយកកូដ (EMBED CODE) សំរាប់ប្រើក្នុងវេបសាយរបស់យើង។ សូមចុចលើពាក្យថា Embed ហើយ លើពាក្យថា Used free (with watermark)។ សំគាល់៖ Used free (with watermark) មានន័យថាគណនីដែលយើងប្រើជាគណនីឥតគិតថ្លៃដែរមុនពេលបទចំរៀងចាប់ផ្តើមដំណើរការ វានិងមានការផ្សាយពាណិជ្ជកម្មរបស់ PokSnack រយៈពេល ៧ វិនាទី។
![]() |
កូដសំរាប់ប្រើក្នុងវេបសាយរបស់យើង |
សូម COPY កូដខាងលើហើយដាក់វាក្នុងការប្រកាសរបស់យើងក្នុងទំរង HTML ដូចរូបខាងក្រោម (ឧទាហរណ៍សំរាប់ Blogger) ជាការស្រេច។ យើងក៏អាចដាក់ក្នុង Gadget លើ Layout ផងដែរ។
![]() |
ការប្រកាសអាល់បូមបទចំរៀងដែលបានបង្កើតហើយ |
![]() |
លទ្ធិផលចុងក្រោយបង្ហាញក្នុងវេបសាយ trulysong |
របៀបទី២
ការប្រើប្រាស់ Google Site or Dropbox សំរាប់ផ្ទុកបទចំរៀងនឹងប្រើប្រាស់កូដនៃកម្មវិធី JW Player ។ វិធីនេះជាវិធីមួយដែលល្អបំផុតសំរាប់បង្កើតអាល់បូមបទចំរៀងមួយដែលអាចដាក់បានច្រើនបទនឹងរយៈពេលវែង។
យើងនិយាយអំពីវិធីប្រើប្រាស់កូដនៃកម្មវិធី JW Player ក្នុង Blogger។ យើងចូលទៅក្នុង Template --> Edit HTML ។ យើងស្វែងរកពាក្យថា <head> ។ នៅបន្ទាត់ខាងក្រោមពាក្យនេះ សូមដាក់កូដខាងក្រោម៖
បន្ទាប់មក save template ជាការស្រាច។ ជំហានបន្ទាប់យើងចូលទៅបង្កើតការប្រកាស (create new post) នៅក្នុង HTML mode យើងប្រើកូដដូចខាងក្រោម៖យើងត្រូវធ្វើការផ្លាស់ផ្តូរចំនុចមួយចំនួនក្នុងកូដខាងលើដូចជា៖
PUT YOUR PICTURE LINK ADDRESS HERE ៖ ជាកន្លែងដាក់អាស័យដ្ឋានរបស់រូបថតដែលយើងរក្សាទុកដូចជាក្នុង DropBox ឬ Google Drive ។
PUT YOUR MP3 LINK ADDRESS HERE៖ ជាកន្លែងដាក់អាស័យដ្ឋានរបស់បទចំរៀងដែលយើងរក្សាទុកដូចជាក្នុង DropBox ឬ Google Sile ។
YOUR SONG TITLE៖ ជាចំណង់ជើងចំរៀងរបស់យើង។
ប្រសិនជាអ្នកឆ្ងល់ត្រង់ចំនុចណាមួយសូមសរសេរក្នុងប្រអប់ POST A COMMENT ខាងក្រោម។ យើងនឹងព្យាយាមបកស្រាយជូន។ សូមអរគុណ។
Post a Comment Blogger Facebook
Click to see the code!
To insert emoticon you must added at least one space before the code.