affiliate_link


មានសំនួរជាច្រើនបានចោលសួរថា តើមានរបៀបណាខ្លះដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Blogger អាចដាក់​បទ​ចំរៀង​​ក្នុង​វេបសាយរបស់គេបានដោយមិនមានការបង់ប្រាក់។ ថ្ងៃនេះ​យើងសូមលើកយកវិធីពីយ៉ាងដែល​គេនិយម​ប្រើ​មក​បង្ហាញដូចខាងក្រោម​៖

របៀបទីមួយ៖


យើងប្រើប្រាស់កម្មវិធី PodSnack ក្នុងការបង្កើតជាអាល់បូមបទចំរៀងដោយឥតគិតថ្លៃ។​កម្មវិធីនេះអនុញ្ញាតឲ្យយើងបង្កើតជាអាល់បូមដែលមានបទចំរៀងច្រើនបំផុត ៥ បទនិងក្នុងមួយបទកំរិតរយៈពេល​មិនលើសពី​ ៥ នាទីសំរាប់ការប្រើប្រាស់ឥតគិតថ្លៃ។ កម្មវិធីនេះមានភាពងាយស្រួលនិងអាចយកទៅប្រើលើស្ទើរគ្រប់​ប្រភេទ CMS (blogger, wordpress, ...)។ 
មុនដំបូងយើងត្រូវចុះឈ្មោះជាសមាជិករបស់វេបសាយ PodSnack សិន។ ការចុះឈ្មោះគឺឥតគិតថ្លៃនឹងមានភាព​ងាយ​ស្រួល​ដែល​យើងអាចប្រើនូវគណនី Facebook បាន។ ដូចរូបខាងក្រោម៖
បន្ទាប់ពីទទួលបានគណនីរួច យើងចុចលើពាក្យថា New Playlist យើងនឹងចូលទៅកាន់ទំព័រដូចរូបខាងក្រោម៖
សំរាប់ធ្វើការដាក់បទចំរៀងក្នុងអាល់បូម
ក្នុងរូបខាងលើ យើងអាចជ្រើសរើសបទចំរៀងចំនួន ៥ បទដែលយើងអាចយកបានតាមរយៈ គណនី Drobox របស់យើង ឬ បទចំរៀងលើប្រព័ន្ធ YouTube ដែលជាវិធីឥតគិតថ្លៃ ។ យើងក៏អាចធ្វើការកែប្រែចំណងជើងបទចំរៀង នឹងដាក់រូបដំណាងផងដែរ។ បន្ទាប់ពីធ្វើការកែរប្រែរួច យើងចុចពាក្យថា NEXT ដែលយើងនឹងចូលទៅទំព័រសំរាប់​ជ្រើសរើស​រូបរាងអាល់បូម និងការកំណត់មួយចំនួន។ 
ការទាញយកកូដដើម្បីដាក់ក្នុងវេបសាយរបស់យើង
 បន្ទាប់ពីធ្វើការកំណត់រូបរាងអាល់បូមរួច យើងចុចពាក្យថា FINISH យើងនឹងចូលទៅកាន់ទំព័រដូចរូបភាពខាងលើ ដែលជាទំព័រសំរាប់ទាញយកកូដ (EMBED CODE) សំរាប់ប្រើក្នុងវេបសាយរបស់យើង។ សូមចុចលើពាក្យថា Embed ហើយ លើពាក្យថា Used free (with watermark)។ សំគាល់៖ Used free (with watermark) មានន័យថាគណនីដែលយើងប្រើជាគណនីឥតគិតថ្លៃដែរមុនពេលបទចំរៀងចាប់ផ្តើមដំណើរការ វានិងមាន​ការ​ផ្សាយពាណិជ្ជកម្មរបស់ PokSnack រយៈពេល ៧​ វិនាទី។ 
កូដសំរាប់ប្រើក្នុងវេបសាយរបស់យើង
សូម COPY កូដខាងលើហើយដាក់វាក្នុងការប្រកាសរបស់យើងក្នុងទំរង HTML ដូចរូបខាងក្រោម (ឧទាហរណ៍សំរាប់ Blogger) ជាការស្រេច។​ យើងក៏អាចដាក់ក្នុង Gadget លើ Layout ផងដែរ។
ការប្រកាសអាល់បូមបទចំរៀងដែលបានបង្កើតហើយ
លទ្ធិផលចុងក្រោយបង្ហាញក្នុងវេបសាយ trulysong

របៀបទី២

ការប្រើប្រាស់ Google Site or Dropbox សំរាប់ផ្ទុកបទចំរៀងនឹងប្រើប្រាស់កូដនៃកម្មវិធី JW Player ។​ វិធីនេះជាវិធីមួយដែលល្អ​បំផុតសំរាប់បង្កើតអាល់បូមបទចំរៀងមួយដែលអាចដាក់បានច្រើនបទនឹងរយៈពេលវែង។ 

យើងនិយាយអំពីវិធីប្រើប្រាស់កូដនៃកម្មវិធី JW Player ក្នុង Blogger។ យើងចូលទៅក្នុង Template --> Edit HTML ។ យើងស្វែងរកពាក្យថា <head> ។​ នៅបន្ទាត់ខាងក្រោមពាក្យនេះ សូមដាក់កូដខាងក្រោម៖ 

 
បន្ទាប់មក save template ជាការស្រាច។ ជំហានបន្ទាប់យើងចូលទៅបង្កើតការប្រកាស (create new post) នៅក្នុង HTML mode យើងប្រើកូដដូចខាងក្រោម៖


យើងត្រូវធ្វើការផ្លាស់ផ្តូរចំនុចមួយចំនួនក្នុងកូដខាងលើដូចជា៖
PUT YOUR PICTURE LINK ADDRESS HERE ៖ ជាកន្លែងដាក់អាស័យដ្ឋានរបស់រូបថតដែលយើងរក្សាទុកដូចជាក្នុង DropBox ឬ Google Drive ។
PUT YOUR MP3 LINK ADDRESS HERE៖ ជាកន្លែងដាក់អាស័យដ្ឋានរបស់បទចំរៀងដែលយើងរក្សាទុកដូចជាក្នុង DropBox ឬ Google Sile ។
YOUR SONG TITLE៖ ជាចំណង់ជើងចំរៀងរបស់យើង។

ប្រសិនជាអ្នកឆ្ងល់ត្រង់ចំនុចណាមួយសូមសរសេរក្នុងប្រអប់ POST A COMMENT ខាងក្រោម។ យើងនឹងព្យាយាមបកស្រាយជូន។ សូមអរគុណ។
បន្ទាប់
អត្ថបទថ្មីបំផុត
ពីមុន
Older Post

Post a Comment Blogger

 
ទៅផ្នែកខាងលើ